សុខភាព៖ ប្រសិនបើលោកអ្នកស្ថិតក្នុងអាការអស់កម្លាំង ដកដង្ហើមខ្លីៗ វិលមុខ ឈឺក្បាល ស្បែកស្លេកស្លាំង ក្រចកស្រួយ ចង្វាក់បេះដូងលោតញាប់ និងទទួលទានចំណីអាហារពុំសូវបានច្រើន គឺអាចបញ្ជាក់បានថា លោកអ្នកកំពុងតែជួបប្រទះបញ្ហាកង្វះគ្រាប់ឈាមក្រហម ឬអេម៉ូក្លូប៊ីន។
គ្រាប់ឈាមក្រហម ឬ អេម៉ូក្លូប៊ីន ដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់អុកស៊ីហ្សែនពីសួតទៅចិញ្ចឹមជាលិកានានា និងបញ្ចេញកាបោនឌីអុកស៊ីដពីកោសិកាតាមសួតវិញ។ ក្នុងករណីជួបប្រទះបញ្ហាកង្វះគ្រាប់ឈាមក្រហម លោកអ្នកនឹងប្រឈមបញ្ហាសុខភាពមួយចំនួន។
ដូច្នេះដើម្បីដោះស្រាយបញ្ហាកង្វះគ្រាប់ឈាម ឬបង្កើនប្រូតេអ៊ីនអេម៉ូក្លូប៊ីនក្នុងរាងកាយឡើងវិញ សូមតែទទួលទានប្រភេទអាហារខាងក្រោមនេះ៖
- ល្ងរខ្មៅ ញ៉ាំជាមួយបបរ ឬកិនជាម្សៅឆុងទឹកញ៉ាំ។
- សណ្ដែកខ្មៅ លាងឱ្យស្អាត ដាំរំងាយជាមួយនឹងភ្លើងតិចៗ ធ្វើបបរញ៉ាំ។
- ពុទ្ធ្រាក្រហម យកគ្រាប់ចេញ រួចឆុងទឹកផឹក។
- មាន់ខ្មៅ។
- ឆៃថាវក្រហម។
- ផ្លែទទឹម (ពិសាមួយផ្លែក្នុងមួយថ្ងៃ)។
- ផ្លែប៉ោម (ពិសាមួយផ្លែក្នុងមួយថ្ងៃ។
- ក្រុមអាហារផ្ទុកវីតាមីន B12 ដែលមានក្នុងត្រីសាម៉ុន ផលិតផលទឹកដោះគោ ដូចជាទឹកដោះគោស្រស់ ទឹកដោះគោជូរ ទឹកសណ្តែក ផ្សិត ស្រូវសាលី។
- ក្រុមអាហារផ្ទុកវីតាមីន B9 ដែលមានក្នុងសណ្តែកបារាំង នំបុ័ង ឬគ្រាប់ធញ្ញជាតិ ផ្លែប៊ឹរ ផ្លែទំពាំងបាយជូរ...។
- ក្រុមអាហារផ្ទុកវីតាមីន B6 ដែលមានក្នុងអង្ករអូត អង្ករសម្រូប ចេកអំបូង និង ត្របែក ។
- ជាពិសេសនោះបង្កើនការទទួលទានអាហារសម្បូរជាតិដែក និងវីតាមីន C។
ចំណាំ៖ អាហារសម្បូរសារធាតុដែករួមមានសាច់ក្រហម, ងាវ ,ឈាមជ្រូក ,ថ្លើម ស៊ុតក្រហម ស្លឹកបាស សណ្តែកក្រហម ផ្លែព្រូន ល្ង និង ម្ទេសប្លោក។ អាហារសម្បូរវីតាមីន C មានដូចជាម្ទេសស្រស់ ទឹកក្រូចច្របាច់ ត្របែក ល្ហុង ក្រូច ប៉េងប៉ោះ ក្រូចឆ្មារ៕
-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស